ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារថវិកាឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អង្គភាពថវិកាថ្នាក់កណ្តាលចំណុះទីស្តីការក្រសួងយុត្តិធម៌

ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀលថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារថវិកាឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អង្គភាពថវិកាថ្នាក់កណ្តាលចំណុះទីស្តីការក្រសួងយុត្តិធម៌ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ ប្រធានអង្គ

ភាពថវិកា ប្រធានអង្គភាពចំណុះ និងមន្ត្រីជំនាញកិច្ចការហិរញ្ញវត្ថុរបស់អង្គភាពថវិកាថ្នាក់កណ្តាលចំណុះទីស្តីការក្រសួងយុត្តិធម៌។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង បង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងគណនេយ្យភាព នៃការងារថវិកា ស្របតាមបរិបទនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យយុត្តិធម៌ ដោយផ្តោតសំខាន់លើរបៀបវារៈចំនួន ៤ គឺ៖

១.បូកសរុបលទ្ធផលការងារថវិកាឆ្នាំ២០២៣

២.ពិនិត្យ និងដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តថវិកា

៣.ពិនិត្យ និងវាយតម្លៃ លក្ខណៈសម្បត្តិរបស់អង្គភាពថវិកា និងអង្គភាពចំណុះទីស្តីការក្រសួងយុត្តិធម៌ ដើម្បីរៀបចំធ្វើប្រតិភូកម្មសិទ្ធិអំណាច និងការទទួលខុសត្រូវ ជាជំហានៗ

៤.លើកទិសដៅការងារថវិកាឆ្នាំ២០២៤

 

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ និងជាសហប្រធានក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ បានអញ្ជើញចូលរួមកិច្ចប្រជុំបន្តពិនិត្យ និងការពារលើសេចក្ដីព្រាងវិសោធនកម្មក្រមព្រហ្មទណ្ឌ

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការបានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការបានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមនីតិវិធីព្រហ្មទណ្ឌ

...

សេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ តំណាងក្រសួងយុត្តិធម៌ បានចូលរួមជាគណៈអធិបតី «ប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់មុខតំណែងប្រធានអង្គភាពអាជ្ញាសាលានៅសាលាដំបូងខេត្តបាត់ដំបង»

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ តំណាងក្រសួងយុត្តិធម៌ បានចូលរួមជាគណៈអធិបតី «ប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់មុខតំណែងប្រធានអង្គភាពអាជ្ញាសាលានៅសាលាដំបូងខេត្តកំពង់ស្ពឺ»