ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃអង្គភាពថវិកាក្នុងវិស័យយុត្តិធម៌ ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេីការរៀបចំគម្រោងផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២៤-២០២៦ និងគម្រោងផែនការថវិកា ឆ្នាំ២០២៤

តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជេីញដឹកនាំក្រុមការងារបច្ចេកទេសនៃអង្គភាពថវិកាក្នុងវិស័យយុត្តិធម៌ ដែលរួមមានអង្គភាពថវិកាថ្នាក់កណ្តាលនៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការរៀបចំគម្រោងផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២៤-២០២៦ និងគម្រោងផែនការថវិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ មានការអញ្ជេីញចូលរួមពីប្រធាន/តំណាងអង្គភាពថវិកាថ្នាក់កណ្តាល នៃក្រសួងយុត្តិធម៌ និងអង្គភាពថវិកា នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេស ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ និងជាសហប្រធានក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ បានអញ្ជើញចូលរួមកិច្ចប្រជុំបន្តពិនិត្យ និងការពារលើសេចក្ដីព្រាងវិសោធនកម្មក្រមព្រហ្មទណ្ឌ

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការបានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការបានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមនីតិវិធីព្រហ្មទណ្ឌ

...

សេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ តំណាងក្រសួងយុត្តិធម៌ បានចូលរួមជាគណៈអធិបតី «ប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់មុខតំណែងប្រធានអង្គភាពអាជ្ញាសាលានៅសាលាដំបូងខេត្តបាត់ដំបង»

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ តំណាងក្រសួងយុត្តិធម៌ បានចូលរួមជាគណៈអធិបតី «ប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់មុខតំណែងប្រធានអង្គភាពអាជ្ញាសាលានៅសាលាដំបូងខេត្តកំពង់ស្ពឺ»