ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាចុងក្រោយលើសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក

ទីស្ដីការក្រសួងយុត្តិធម៌ ៖ នារសៀលថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ ដើម្បីពិនិត្យ និងពិភាក្សាចុងក្រោយលើសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើង ដើម្បីកំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច និងនីតិវិធីក្នុងការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ក្នុងគោលបំណងរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទាំងនោះ ព្រមទាំងការពារផលប្រយោជន៍របស់ម្ចាស់នៃវត្ថុចាប់យក ឬរបស់បុគ្គលដែលមានផលប្រយោជន៍ពាក់ព័ន្ធ ឬការពារផលប្រយោជន៍សាធារណៈ។ ជាលទ្ធផល, អង្គប្រជុំបានពិនិត្យចប់សព្វគ្រប់លើសេចក្តីព្រាងច្បាប់នេះរួចហើយ។

 

 

 

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ និងជាសហប្រធានក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ បានអញ្ជើញចូលរួមកិច្ចប្រជុំបន្តពិនិត្យ និងការពារលើសេចក្ដីព្រាងវិសោធនកម្មក្រមព្រហ្មទណ្ឌ

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការបានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការបានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមនីតិវិធីព្រហ្មទណ្ឌ

...

សេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ តំណាងក្រសួងយុត្តិធម៌ បានចូលរួមជាគណៈអធិបតី «ប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់មុខតំណែងប្រធានអង្គភាពអាជ្ញាសាលានៅសាលាដំបូងខេត្តបាត់ដំបង»

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ តំណាងក្រសួងយុត្តិធម៌ បានចូលរួមជាគណៈអធិបតី «ប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់មុខតំណែងប្រធានអង្គភាពអាជ្ញាសាលានៅសាលាដំបូងខេត្តកំពង់ស្ពឺ»