ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូង នៃក្រុមការងាររបស់ក្រសួងយុត្តិធម៌ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

ទីស្តីការក្រសួងយុត្តិធម៌, នាព្រឹក ថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក  ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូង នៃក្រុមការងាររបស់ក្រសួងយុត្តិធម៌ប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលមានការចូលរួមពីសមាជិក-សមាជិកានៃក្រុមការងារនេះ ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌, សមាជិកនៃក្រុមប្រឹក្សានីតិកម្មនិងយុត្តិធម៌នៃក្រសួងយុត្តិធម៌, ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ និងព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

            នៅក្នុងកិច្ចប្រជុំលើកដំបូងនេះ, ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំចង្អុលបង្ហាញទិសដៅ និងបែងចែកតួនាទីភារកិច្ចក្នុងការសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ, អប់រំនិងបណ្តុះបណ្តាល និងជំរុញការអនុវត្តពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។ ទន្ទឹមនេះ, ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការណែនាំដល់សមាជិក-សមាជិកានៃក្រុមការងារឱ្យបំពេញភារកិច្ចប្រកបដោយស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។

            ក្រុមការងារនេះត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចលេខ ០៤ កយ.សសរ/២២ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ របស់ក្រសួងយុត្តិធម៌ ដែលមានតួនាទី និងភារកិច្ចក្នុងការដឹកនាំ តាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌, ប្រមូល និងចងក្រងទិន្នន័យពាក់ព័ន្ធនឹងការស៊ើបអង្កេត ការចោទប្រកាន់ ការស៊ើបសួរ ការផ្តន្ទាទោស និងការរឹបអូសទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់, ការជំរុញ និងពង្រឹងការស៊ើបអង្កេត ការចោទប្រកាន់ ការស៊ើបសួរ និងការផ្តន្ទាទោសបទល្មើសសម្អាតប្រាក់ និងតួនាទីភារកិច្ចផ្សេងទៀតដូចមានកំណត់ក្នុងសេចក្តីសម្រេច។

 

 

 

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ តំណាងក្រសួងយុត្តិធម៌ បានចូលរួមជាគណៈអធិបតី «ប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់មុខតំណែងប្រធានអង្គភាពអាជ្ញាសាលានៅសាលាដំបូងខេត្តបាត់ដំបង»

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ តំណាងក្រសួងយុត្តិធម៌ បានចូលរួមជាគណៈអធិបតី «ប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់មុខតំណែងប្រធានអង្គភាពអាជ្ញាសាលានៅសាលាដំបូងខេត្តកំពង់ស្ពឺ»

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ តំណាងក្រសួងយុត្តិធម៌ បានចូលរួមជាគណៈអធិបតី «ប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់មុខតំណែងប្រធានអង្គភាពអាជ្ញាសាលានៅសាលាដំបូងខេត្តព្រះសីហនុ»

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ តំណាងក្រសួងយុត្តិធម៌ បានចូលរួមជាគណៈអធិបតី «ប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់តំណែងប្រធានអង្គភាពអាជ្ញាសាលានៅសាលាដំបូងខេត្តបន្ទាយមានជ័យ»

...

សេចក្ដីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ អំពី ការប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចដ៏ម៉ឺងម៉ាត់ ប្រកបដោយយុទ្ធសាស្ត្រដ៏ច្បាស់លាស់ និងដ៏ត្រឹមត្រូវរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកយកបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ តំណាងក្រសួងយុត្តិធម៌ បានចូលរួមជាគណៈអធិបតី «ប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់តំណែងប្រធានអង្គភាពអាជ្ញាសាលានៅសាលាដំបូងខេត្តកំពង់ចាម»