ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដំឡើងឋានន្តរស័ក្តិ ឬថ្នាក់ នៅតាមអង្គភាពរដ្ឋបាលនៃសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ សម្រាប់ឆ្នាំ២០២៥

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដំឡើងឋានន្តរស័ក្តិ ឬថ្នាក់ នៅតាមអង្គភាពរដ្ឋបាលនៃសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ សម្រាប់ឆ្នាំ២០២៥
=======================
ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀលថ្ងៃព្រហស្បតិ៍ ៨ រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥, ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មការ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដំឡើងឋានន្តរស័ក្តិ ឬថ្នាក់នៅតាមអង្គភាពរដ្ឋបាលនៃសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់សម្រាប់ឆ្នាំ២០២៥ ដែលត្រូវស្នើសុំដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ប្រចាំឆ្នាំ២០២៥ ដើម្បីពិនិត្យ និងវាយតម្លៃ ស្នើសុំដំឡើងឋានន្តរស័ក្តិ ឬថ្នាក់ជូនមន្រ្តីរាជការស៊ីវិល នៅតាមអង្គភាពរដ្ឋបាល នៃសាលាជម្រះក្ដី ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមវេនជ្រើសរើស និងវេនអតីតភាព រួចដាក់ជូនឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ដើម្បីពិនិត្យ និងសម្រេច។ ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធានអង្គភាពរដ្ឋបាលនៃសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ និងនាយកដ្ឋានគ្រប់គ្រងធនធានមនុស្សនៃរដ្ឋបាលតុលាការផងដែរ។

ព័ត៌មាន ថ្មីៗ

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ និងជាសហប្រធានក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ បានអញ្ជើញចូលរួមកិច្ចប្រជុំបន្តពិនិត្យ និងការពារលើសេចក្ដីព្រាងវិសោធនកម្មក្រមព្រហ្មទណ្ឌ

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការបានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការបានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមនីតិវិធីព្រហ្មទណ្ឌ

...

សេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ តំណាងក្រសួងយុត្តិធម៌ បានចូលរួមជាគណៈអធិបតី «ប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់មុខតំណែងប្រធានអង្គភាពអាជ្ញាសាលានៅសាលាដំបូងខេត្តបាត់ដំបង»

...

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ តំណាងក្រសួងយុត្តិធម៌ បានចូលរួមជាគណៈអធិបតី «ប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់មុខតំណែងប្រធានអង្គភាពអាជ្ញាសាលានៅសាលាដំបូងខេត្តកំពង់ស្ពឺ»